សេវាកម្មរបស់យើង
យើងបម្រើអតិថិជនខ្មែរ និងអន្តរជាតិតាំងពីឆ្នាំ២០២២។ យើងឯកទេសក្នុងការបកប្រែភាសាខ្មែរ បារាំង និងអង់គ្លេស។ យើងក៏ផ្ដល់សេវាបកប្រែជាភាសាជប៉ុន កូរ៉េ អាឡឺម៉ង់ អេស្ប៉ាញ ព័រទុយហ្កាល់ និងភាសាថែមទៀតតាមកាស្នើសុំ។
បកប្រែឯកសារ
តើអ្នកត្រូវការបកប្រែឯកសារអត្រានុកូលដ្ឋាន ឯកសារផ្សាយពាណិជ្ជកម្ម ឬទម្រង់ប្រើប្រាស់សម្រាប់ការងារទេ? យើងទទួលបានទាំងអស់! យើងផ្ដល់ជូននូវគុណភាពដែលខ្ពស់បំផុតក្នុងទីផ្សារ យើងត្រារបស់យើងមានការទទួលស្គាល់ពីស្ថានទូត និងក្រសួងផ្សេងៗនៅប្រទេសកម្ពុជា។
ការបកប្រែផ្ទាល់មាត់
យើងមានតាំងពីអ្នកបកប្រែ ឧបករណ៍ និងការសម្របសម្រួល កុំឱ្យអតិថិជនខ្វល់ខ្វាយអ្វីសោះ! យើងនឹងជួយអ្នកក្នុងការរៀបចំបកិច្ចប្រជុំ សន្និសីតតាមអនឡាញ ឬបេសកកម្មឱ្យបានជោគជ័យ។
បញ្ចូលអក្សររត់
យើងបញ្ជូលអក្សររត់ឱ្យរក្សាអត្ថន័យ អារម្មណ៍ និងពេលវេលាដូចដើម មិនថាអ្នកមានវីដេអូសម្រាប់ Tiktok ឬ Netflix ក៏ដោយ។ យើងបំពេញតម្រូវការខ្ពស់ក្នុងវិស័យទូរគមនាគមន៍។
ការប្រឹក្សាយោបល់ផ្នែកភាសា
តាមរយៈការផ្តល់ជូននូវគន្លឹះវប្បធម៌ការពិនិត្យគុណភាព និងបណ្ដុំពាក្យបច្ចេកទេស ឌឺ ឃ្វិល ជួយអ្នកក្នុងការធ្វើមូលដ្ឋានីយកម្ម និងលើកកម្ពស់យុទ្ធសាស្ត្រទីផ្សាររបស់អ្នកឱ្យកាន់តែប្រសើរឡើង។
មតិវាយតម្លៃពីអតិថិជន
យើងបានធ្វើការរួមគ្នាលើគម្រោងបកប្រែអក្សររត់។ Samuel គឺជាដៃគូរួមការងារដែលគួរឱ្យទុកចិត្ត ហើយអតិថិជនរបស់យើងពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលដែលទទួលបាន។
ការសន្យាលើគុណភាពរបស់យើង
ការធានាសងប្រាក់វិញ
យើងខ្ញុំនឹងផ្តល់ជូនអ្នកនូវសេវាកម្មគុណភាពកម្រិតខ្ពស់ ឬយើងខ្ញុំនឹងសងប្រាក់ជូនអ្នកវិញ។ នេះជាអ្វីដែលយើងធ្វើជាធម្មតា។
- ផ្ទៀងផ្ទាត់ដោយអ្នកនិយាយភាសាកំណើតពិនិត្យដោយអ្នកនិយាយភាសាកំណើតផ្ទាល់។
- ទាន់ពេលវេលាជានិច្ចធានាគោរពតាមកាលកំណត់។
- ឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់អ្នកត្រូវក្សាជាសម្ងាត់។
- ការគាំទ្រដោយទទួលខុសត្រូវដោយផ្ទាល់ពីមនុស្សពិត។
ជួបជាមួយស្ថាបនិក
Samuel Brien
Samuel Brien គឺជាអ្នកជំនាញខាងភាសា អ្នកបកប្រែផ្ទាល់មាត់ អ្នកអប់រំ និងជាស្ថាបនិកដែលមានមូលដ្ឋាននៅកម្ពុជា ដែលអាជីពរបស់គាត់បង្ហាញឲ្យឃើញពីបទពិសោធន៍ការងារពិតទាក់ទងពហុភាសាជាងម្ភៃឆ្នាំ ស្របតាមលក្ខ័ណបច្ចេកទេស ការច្នៃប្រឌិត តម្រូវការស្ថាប័ន និងក្របខណ្ឌអន្តរជាតិ។
គាត់បានបង្កើត ឌឺ ឃ្វិល ឡើងដើម្បីកសាងអង្គភាពភាសាមួយដែលផ្តល់អាទិភាពលើ "ន័យ" ជាជាង "បច្ចេកទេស" ផ្តល់អាទិភាពលើ "ភាពស្ទាត់ជំនាញខាងវប្បធម៌" ជាជាង "ធ្វើតាមផ្លូវកាត់" និងផ្តល់អាទិភាពលើ "ការទទួលខុសត្រូវរបស់មនុស្ស" ជាជាង "ភាពច្របូកច្របល់នៃ AI"។
Samuel ជឿជាក់ថាអ្នកបកប្រែគួរតែយល់ដឹងពីប្រធានបទឱ្យបានស៊ីជម្រៅ ដើម្បីធានាថាភាសាត្រូវបកប្រែដោយធ្វើឱ្យរួចពីដៃប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរៀបចំយ៉ាងច្បាស់លាស់ និងប្រគល់ជូនតាមរបៀបដែលស្ថាប័ន និងអ្នកអានអាចទុកចិត្តបាន។
មកទល់បច្ចុប្បន្ន Samuel នៅតែបន្តបង្ហាញថា ការប្រាស្រ័យទាក់ទងពហុភាសាអាចផ្តល់ជូនចេញពីអាស៊ីអាគ្នេយ៍ក្នុងកម្រិតស្តង់ដារពិភពលោក ដោយនៅតែរក្សាបាននូវភាពស្និទ្ធស្នាល ភាពស្ទាត់ជំនាញខាងវប្បធម៌ និងឬសគល់នៃការប្រាស្រ័យទាក់ទងដែលគួរឱ្យទុកចិត្ត។
ឌឺ ឃ្វិល ស្តែងឱ្យឃើញពីវិធីសាស្ត្ររបស់ Samuelនោះ គុណភាពជាចម្បង ដឹកនាំដោយមនុស្ស និងធ្វើឡើងជុំវិញជំនាញភាសាកំណើត បរិបទវប្បធម៌ និងការប្រាស្រ័យទាក់ទងដែលគួរឱ្យទុកចិត្ត។
- កិត្តិនាមនៃស្ថាប័ន។
- បទពិសោធន៍ការប្រាស្រ័យទាក់ទងពហុភាសាសម្រាប់ស្ថាប័នសាធារណៈ កម្មវិធីផ្លូវការ និងដៃគូអន្តរជាតិ ដែលភាពត្រឹមត្រូវ និងវិជ្ជាជីវៈគឺជាលក្ខខណ្ឌមិនអាចខ្វះបាន។
- បណ្តាញអ្នកនិយាយភាសាកំណើត។
- សហគមន៍ដែលគួរឱ្យទុកចិត្តនៃអ្នកជំនាញខាងភាសា និងអ្នកជំនាញក្នុងស្រុក លើភាសាខ្មែរ បារាំង អង់គ្លេស និងភាសាផ្សេងទៀតជាង ២០ ភាសា។
- ផ្នត់គំនិតនៃការត្រួតពិនិត្យគុណភាព។
- ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើភាពត្រឹមត្រូវនៃពាក្យបច្ចេកទេស ភាពច្បាស់លាស់ខាងវប្បធម៌ និងការទទួលខុសត្រូវរបស់មនុស្ស ដែលត្រូវបានបណ្ដុះឡើងពីការអនុវត្តភាសា និងការងារបច្ចេកទេស។